CambodiaTrade ជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់ដំណើរការតាំងពីចុងខែមីនា ឆ្នាំ២០២២ ជាមួយនឹងចក្ខុវិស័យ និងបេសកម្មក្នុងការជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារទូលំទូលាយជាងមុន។ ផលិតផលជាច្រើនពាន់មុខ នៅក្នុងគេហទំព័រ CambodiaTrade.com សុទ្ធសឹងតែផលិតផលខ្មែរ ដែលផលិតឡើងដោយកូនខ្មែរ។ នេះជាបេសកម្មដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្ម ធ្វើឡើងសម្រាប់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងសម័យឌីជីថល ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរ…
