នៅក្នុងពេលបច្ចុប្បន្ននេះ មន្ទីពេទ្យកំពូលៗជាច្រើននៅក្នុងពិភពលោកបានធ្វើឲមាននូវការភ្ញាក់ផ្អើរជាខ្លាំង ដោយមន្ទីពេទ្យខ្លះបានដាក់ឲដំណើរការនូវ AI ទាំងស្រុង ហើយខ្លះទៀតក៏បានដាក់ឲដំណើរការនូវមនុស្សយន្ត AI ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ នៅក្នុងប្រទេសអូស្ត្រាលី បានកំពុងឈានទៅរកនូវដំណាក់កាលថ្មីមួយទៀត ដោយអ្នកស្រាវជ្រាវនៅក្នុងប្រទេសនេះបានបង្កើតចេញនូវប្រព័ន្ធ AI ថ្មីមួយ ដែលអាចបំលែងរលកសញ្ញាខួរក្បាលទៅជាពាក្យដែលអាចនិយាយបានដោយគ្រាន់ប្រើប្រាស់នូវមួក EEG AI ប៉ុណ្ណោះ។ ក្នុងនោះ ប្រព័ន្ធនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវមួយនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី…