នៅថ្ងៃពុធ ទី២០ កក្កដានេះ មន្ទីរពិសោធន៍ Abbott បានបង្កើនការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដោយសារតម្រូវការឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលវិភាគជំងឺ ដែលបានជួយការពារផលប៉ះពាល់នៃការបិទរោងចក្រផលិតទឹកដោះគោទារករបស់ខ្លួន។ ការធ្វើតេស្តរកកូវីដ១៩ បានការពារប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងអំឡុងពេលជំងឺរាតត្បាត។ ក្រុមហ៊ុនបានរាយការណ៍ថាការលក់ដែលទាក់ទងនឹងការធ្វើតេស្តកូវីដ១៩ បានចំនួន ២,៣ ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ ខណៈដែលការលក់ឧបករណ៍វេជ្ជសាស្រ្តបានកើនឡើង ២,៥ ភាគរយនៅក្នុងត្រីមាសទី២។ Abbott បាននិយាយថា…