ឱ្យតែដាក់លេខសម្ងាត់លើគណនី ឬលើហ្វេសប៊ុកអីជាដើម មនុស្សជាច្រើនចំណាំតែប្រើ Password ឬឃ្លាលេខសម្ងាត់ជាភាសាអង់គ្លេស ប៉ុន្ដែមានចំណុចតូចមួយបើអ្នកអាចប្រើបាន គឺជាផលល្អដល់យើងជាអ្នកប្រើ នោះគឺប្រើលេខសម្ងាត់ជាភាសាខ្មែរ។ ហេតុអ្វីប្រើលេខសម្ងាត់ជាភាសាខ្មែរ? មូលហេតុនោះគឺថា Hacker ឬក៏អ្នកវាយប្រហារលើអ៊ីនធឺណិត ច្រើនតែប្រើវិធីវិភាគ ឬបណ្ណាល័យលេខសម្ងាត់ (Password Library) ហើយបណ្ដាល័យលេខសម្ងាត់ទំហំរាប់រយ GB ទាំងនោះច្រើនតែជាភាសាអង់គ្លេស ដូចនេះបើយើងប្រើលេខកូដជាភាសាខ្មែរ…