[ឥណ្ឌូនេស៊ី] អតិផរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះក្នុងខែតុលា ដោយសារតម្លៃម្ហូបអាហារធ្លាក់ចុះ ជាពិសេសម្ទេស។ កាលពីខែមុន អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ៥,៧១% ដែលទាបជាងក្នុងខែកញ្ញាកម្រិតជិត ៦% និងទាបជាងការព្យាកររបស់អ្នកវិភាគ។ តម្លៃអាហារបានកើនឡើង ៧,០៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទាបជាងការកើនឡើងនៅខែកញ្ញា ៨,៦៩ ភាគរយ ខណៈតម្លៃថាមពលបានកើនឡើង ១៧%។ ក្នុងនោះអាហារជាច្រើនប្រភេទក្នុងរដូវប្រមូលផល និងការអន្តរាគមន៍ពីរដ្ឋាភិបាលបានជួយទម្លាក់តម្លៃស៊ុត…