Browsing: wireless charging highway

ក្នុងនោះ សម្រាប់ផ្លូវហាយវេដំបូងគេនៅលើពិភពលោកដែលអាចសាកថ្មរថយន្តអគ្គិសនីបានដោយស្វ័យប្រវត្តិនៅពេលកំពុងបើកបររបស់ប្រទេសបារាំងនេះ គឺមានប្រវែងប្រហែល ១.៥គីឡូម៉ែត្រឯណ្ណោះ ហើយវាគឺមានទីតាំងស្ថិតនៅលើផ្លូវហាយវេ A10 ជិតទីក្រុងប៉ារីស។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែលឈ្មោះ Electreon ជាមួយនឹងក្រុមហ៊ុន VINCI Autoroutes ដែលជាក្រុមហ៊ុនធំជាងគេនៅបារាំង។ បើនិយាយពីការរចនារបស់ផ្លូវនេះវិញ វាគឺបានបង្កើតឡើងដោយដាក់បង្កប់នូវឧបករណ៍ ឬប្រព័ន្ធសាកថ្មនៅក្រោមផ្លូវកៅស៊ូ ហើយនៅពេលដែលរថយន្តរថយន្តអគ្គិសនីដែលមានបំពាក់នូវឧបករណ៍សាកថ្មនៅក្រោមបាតរថយន្តបើកឆ្លងកាត់ នោះវានឹងស្រូបយកថាមពល ឬសាកថ្មដោយស្វ័យប្រវត្តិ ពោលគឺចាំបាច់ពិបាកក្នុងការបើកទៅសាកនៅស្ថានីយណាមួយទៀតនោះឡើយ។…