[វៀតណាម] សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានធ្វើការស្នើឱ្យកាត់បន្ថយពន្ធអាករ និងថ្លៃចុះបញ្ជីសម្រាប់រថយន្ត HEV និងPHEV (រថយន្តកូនកាត់រវាងសាំ និងអគ្គិសនី)។ យោងតាមអ្នកវិភាគ ស្ថានភាពបច្ចុប្បន្ននៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមគឺអាចធ្វើទៅបានសម្រាប់តែការអភិវឌ្ឍន៍រថយន្តកូនកាត់រវាងសាំង និងអគ្គិសនី (កូនកាត់)។ ដោយរថយន្តទាំងនេះគឺជារថយន្តដែលអាចធ្វើដំណើរផ្លូវឆ្ងាយដូចជារថយន្តសាំង ខណៈពេលដែលបង្កការបំពុលបរិស្ថានតិចតួចដោយសារការបំភាយឧស្ម័នតិច មិនទាមទារការវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្ម។ ដូច្នេះដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់ VAMA ស្នើឱ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយពន្ធអាករ និងថ្លៃចុះបញ្ជីសម្រាប់រថយន្តកូនកាត់ដូចជា…