[បរទេស] សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group Holding Ltd មិនអាចទិញការរចនាបន្ទះឈីបទំនើបបំផុតមួយចំនួនបានទេ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់អង់គ្លេសដែលគ្រប់គ្រងដោយ SoftBank Arm Ltd បានកំណត់ថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងមិនអនុម័តចេញអាជ្ញាប័ណ្ណដើម្បីនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិននោះទេ។ នេះជាលើកដំបូងដែល Arm សម្រេចចិត្តថាខ្លួនមិនអាចនាំចេញការរចនាទំនើបបំផុតរបស់ខ្លួនទៅប្រទេសចិនបាន។…