ដើម្បីបំពេញតម្រូវការក្នុងផ្នែកអាជីវកម្ម ពេលនេះ ក្រុមហ៊ុន OpenAI គឺបានប្រកាសសហការជាមួយក្រុមហ៊ុន Shopify ដើម្បីបញ្ចូលនូវប្រព័ន្ធទូទាត់ប្រាក់ទៅក្នុង ChatGPT ហើយ ដែលនេះគឺជាការផ្លាស់ប្តូរថ្មីមួយរបស់ក្រុមហ៊ុនមួយនេះនៅក្នុងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យា AI ។ ក្នុងនោះ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន OpenAI ទទួលបានកម្រៃជើងសារបន្ថែមពីលើប្រាក់ចំណូលដែលពួកគេបានលក់សេវាកម្ម ChatGPT Plus និងគម្រោង…