បើនិយាយពីលក្ខណៈពិសេសរបស់បច្ចេកវិទ្យាថ្មីនេះ គឺមិនខុសគ្នាពីបច្ចេកវិទ្យាស្កេនមុខនោះឡើយ ពោលគឺវាតម្រូវឲមានការចុះឈ្មោះ និងបញ្ចូលព័ត៌មានសម្ងាត់នៅក្នុងទូូរស័ព្ទដូចគ្នានឹងបច្ចេកវិទ្យាស្កេនមុខអញ្ជឹង ហើយវាគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tencent និងក្រុមហ៊ុន Alipay របស់ប្រទេសចិនផ្ទាល់។ ក្នុងនោះ នៅពេលដំណើរជាក់ស្តែវិញ គឺគ្រាន់ដាក់បាតដៃទៅលើម៉ាសុីនស្កេនតែប៉ុណ្ណោះ នោះវានឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិនៅក្នុងកុងធនាគារដែលបានចុះឈ្មោះ ហើយវាគឺមានល្បឿនទូទាត់លឿនដូចបច្ចេកវិទ្យាស្កេនមុខដែរ ប៉ុន្តែក៏អាចដាក់លេខកូដចំនួន មួយតងទៀតតាមទូរស័ព្ទដើម្បីធានាសុវត្ថិភាពផងដែរ ខណៈនៅពេលបច្ចុប្បន្ននេះគឺត្រូវបានដាក់ឲប្រើប្រាស់នៅតាមម៉ាត 7-Eleven, ស្ថានីយ៍រថភ្លើងក្រោមដី និងអាកាសយានដ្ឋាន…