បន្ទាប់ពីសម្លឹងឃើញនូវគម្រោងផ្នែកអវកាសជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ពេលនេះ ប្រទេសរុស្ស៊ី ដែលជាប្រទេសមហាអំណាចមួយរបស់ពិភពលោក បានប្រកាសបង្ហាញចេញនូវផែនការថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងធ្វើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ។ ក្នុងនោះ សម្រាប់គម្រោងសាងសង់នេះ ប្រទេសរុស្ស៊ីផ្ទាល់ គឺមានគម្រោងដំណើរការនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះ ដើម្បីផ្គត់ផ្គង់ថាមពលដល់យានអវកាស ស្ថានីយ៍ស្រាវជ្រាវ មជ្ឈមណ្ឌលទិន្នន័យ និងមន្ទីរពិសោធន៍របស់ខ្លួន។ ក្រៅពីនេះ វាក៏នឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់គាំទ្រកម្មវិធីស្រាវជ្រាវរួមគ្នារវាងប្រទេសរុស្ស៊ី និងប្រទេសចិន ក្នុងការបង្កើតស្ថានីយ៍អវកាសចរណ៍អចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ…
