យោងតាមកាសែត Chugoku Shimbun បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងផ្តល់ឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Micron Technology របស់សហរដ្ឋអាមេរិកជាមួយនឹងការឧបត្ថម្ភរហូតដល់ ៤៦,៥ ពាន់លានយ៉េន (៣២០ លានដុល្លារ) ក្នុងការគាំទ្រការវិនិយោគ ដូច្នេះក្រុមហ៊ុននោះអាចផលិតបន្ទះឈីបបានក្នុងកម្រិតខ្ពស់នៅរោងចក្ររបស់ខ្លួននៅ Hirsohima(ហ៊ីរ៉ូស៊ីម៉ា)។ ជំនួយហិរញ្ញវត្ថុដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់អនុប្រធានាធិបតីអាមេរិក Kamala Harris គឺជាគំរូចុងក្រោយបង្អស់នៃកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូក្នុងការកសាងឧស្សាហកម្មផលិតបន្ទះឈីបរបស់ពួកគេចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន។…