Browsing: MG cambodia

MG ទទួលបានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤នេះ ជាមួយនឹងទិន្នន័យលក់កើនឡើងរហូតដល់ ៦០% ក្នុងរយៈពេល ១០ខែនេះ និងឈានមុខគេកាលពីខែតុលាជាមួយនឹងចំនួនលក់ចេញរហូតដល់ ២០០គ្រឿង។ លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នេះបានបង្ហាញពីការបន្តឈានមុខគេ និងផ្តល់នូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ដែលបំពេញតម្រូវការអ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ជាពិសេស MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសបានត្រៀមផ្តល់នូវប្រម៉ូសិនពិសេសសម្រាប់ចុងឆ្នាំនេះផងដែរ។ ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ គឺជាការរីកចម្រើនដ៏អស្ចារ្យជាមួយសមត្ថភាពលក់ចេញរថយន្តបានច្រើនដែលពង្រឹងជំហររបស់ MG ជាជម្រើសកំពូលសម្រាប់ប្រជាជនកម្ពុជាដែលមានតម្រូវការទិញរថយន្តថ្មី។…

[ក្នុងស្រុក] កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤ ដែលជាផលិតផលសំខាន់នៅក្នុងត្រកូល MG ដែលត្រូវបានគេស្គាល់ថាជាម៉ូឌែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដូចជាពាណិជ្ជករ និងសហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ កម្មវិធីសម្ពោធជាផ្លូវការរថយន្ត MG…

ប្រទេសកម្ពុជានឹងមានវត្តមានរថយន្តអគ្គិសនី SUV ២ ម៉ូឌែលសម្រាប់អ្នកទិញអាចជ្រើសរើសបាន។ ឆ្នាំនេះ MG បានបើកបង្ហាញពីរថយន្តអគ្គិសនីម៉ូឌែលថ្មី MG Marvel R ដែលជាប្រភេទរថយន្តដ៏ប្រណិតនិងប្រើអគ្គិសនីសុទ្ធ ជាមួយការផ្តល់នូវមុខងារប្រើប្រាស់ដ៏ទំនើបនិងមានតម្លៃសមរម្យ។ Toyota វិញក៏បានបង្ហាញនូវម៉ូឌែល BZ4X ដែលជាប្រភេទរថយន្តអគ្គិសនី crossover ដោយផ្តល់ទៅកាន់អតិថិជននូវជម្រើសដ៏សន្សំសំចៃ។ ក្នុងលក្ខខ័ណ្ឌនៃការរចនា, រថយន្តទាំងពីរម៉ូឌែល…