[ទីផ្សារបរទេស] ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Marubeni Corp បានធ្វើការប្រកាសថាខ្លួននឹងបង្កកការផ្អាកប្រតិបត្តិការថ្មីទាំងអស់នៅរុស្ស៊ី រួមទាំងការមិនទទួលរងទណ្ឌកម្មផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃនេះ។ ជាមួយគ្នានេះនៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Marubeni Corp បានចេញផ្សាយថាក្រុមហ៊ុននឹងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងដែលមានស្រាប់តាមអ្វីដែលអាចធ្វើទៅបាន។ ដោយទ្បែកចំពោះពាណិជ្ជកម្មរបស់ Marubeni Corp ជាមួយនឹងរុស្ស៊ី រួមមានសំបកកង់ និងសារធាតុគីមីជាដើម។ ប៉ុន្តែមិនមានការបញ្ចេញមតិលើគម្រោងប្រេង…