បន្ទាប់ពីប្រទេសបារាំង ជាលើកដំបូងផ្លែគូលែនរបស់វៀតណាមត្រូវបាននាំចូលជាផ្លូវការទៅប្រទេសហូឡង់ ជាមួយនឹងតម្លៃ២១,៥ដុល្លារក្នុងមួយគីឡូក្រាម។ យោងតាមឈ្មួញនាំចេញផ្លែគូលែន ទៅលក់ក្នុងផ្សារទំនើបរបស់អាស៊ីបានទទួលការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ផ្សារទំនើប និងចង់បានផលិតផលល្អបែបនេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោកស្រី Vo Thi Ngoc Diep ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសហូឡង់ បានមានប្រសាសន៍ថា ការនាំយកផ្លែកូលែនរបស់វៀតណាមមកប្រទេសហូឡង់ប្រឈមមុខនឹងការលំបាកជាច្រើន ដែលទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់អ្នកនាំចេញ និងអ្នកនាំចូល។ តួរយ៉ាងដូចជាឧបសគ្គក្នុងការមិនមានផ្លែគូលែនស្តង់ដាសម្រាប់នាំចូលជាដើម។ គួរបញ្ជាក់ផងដែរថា មុនប្រទេសហូឡង់ ផ្លែគូលែនរបស់វៀតណាមត្រូវបាននាំចូលទៅកាន់ប្រទេសបារាំង…