រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងកោតសរសើរថយន្តអគ្គិសនី AION ដែលបានបង្ហាញ ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ ជាពិសេសអាគុយមិនមានការឆាបឆេះដែលមានការធានាអស់១ជីវិតថែមទៀត ហើយលើសពីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្តជំរុញឱ្យក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT…