បន្ទាប់ពីឃើញអាមេរិកគ្រោងនឹងបើកឲប្រើនូវសណ្ឋាគារអវកាសនៅលើលំហនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ពេលនេះ ចិនកំពុងរៀបចំនូវផែនការថ្មីមួយរបស់ខ្លួន ដោយគ្រោងនឹងសាងសង់នូវបណ្តុំអគារច្រើននៅលើឋានព្រះច័ន្ទ ដែលជាជម្រកអចិន្ត្រៃយ៍សម្រាប់មនុស្សធ្វើការរស់នៅនាពេលអនាគត។ ក្នុងនោះ ក្នុងគម្រោងនេះ ចិនគឺមានគោលបំណងប្រើប្រាស់នូវបច្ចេកវិទ្យា 3D ជំនាន់ថ្មីរបស់ខ្លួន ដើម្បីបោះពុម្ពឥដ្ឋជាច្រើនដោយប្រើប្រាស់នូវធូលីដីលើផ្ទៃព្រះច័ន្ទផ្ទាល់ជាសម្ភារៈគោល ពោលគឺវិធីសាស្ត្រនេះនឹងជួយកាត់បន្ថយនូវការចំណាយជាច្រើនសម្រាប់ការសាងសង់នេះ និងការដឹកជញ្ជូនសម្ភារៈពីផែនដីទៅកាន់ឋានព្រះច័ន្ទ។ គួរបញ្ជាក់ថា ចិនគ្រោងនឹងចាប់ផ្ដើមការសាងសង់នូវបណ្តាញអគារនៅលើឋានព្រះច័ន្ទទាំងនេះនៅដើមឆ្នាំ 2028 ខាងមុខ ដោយរួមបញ្ចូលនូវកន្លែងចុះចត, ស្ថានីយ៍ស្រាវជ្រាវ,…