រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ – ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។ ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញរថយន្តផ្លូវការមួយនេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង…