ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជូនអាហារ។ អនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេនៅកម្ពុជាផងដែរនោះ ត្រូវបានធ្វើឡើងដើម្បីជួយផ្តល់ជូនដៃគូដឹកជញ្ជូននូវការយល់ដឹងកាន់តែប្រសើរអំពីការប្រើប្រាស់ប្រតិបត្តិការអនឡាញ ដែលបច្ចុប្បន្នគឺជាវិធីទូទាត់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច។…