នៅក្នុងឆ្នាំ២០២១ គូស្វាមីភរិយាកាន់តែច្រើនបានរៀបការ បន្ទាប់ពីមានភាពធូស្បោយនៃកូវីដ១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។ ចំនែកចំនួននៃការលែងលះក៏បានកើនឡើងផងដែរ ខណៈដែលដំណើរការលែងលះកាលពីមុនត្រូវបានពន្យារពេលដោយសារកូវីដ១៩ នេះបើយោងតាមនាយកដ្ឋានស្ថិតិសិង្ហបុរីកាលពីថ្ងៃពុធ (៦ កក្កដា)។ ការរៀបការសរុបចំនួន ២៨ ៣២៩ ត្រូវបានចុះបញ្ជីកាលពីឆ្នាំមុន ដោយកើនឡើង ២៥,១ ភាគរយបើធៀបទៅនឹងការរៀបការចំនួន ២២ ៦៥១ ក្នុងឆ្នាំ២០២០ នៅពេលកូវីដកើតឡើង។…