ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជូនអាហារ។ អនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេនៅកម្ពុជាផងដែរនោះ ត្រូវបានធ្វើឡើងដើម្បីជួយផ្តល់ជូនដៃគូដឹកជញ្ជូននូវការយល់ដឹងកាន់តែប្រសើរអំពីការប្រើប្រាស់ប្រតិបត្តិការអនឡាញ ដែលបច្ចុប្បន្នគឺជាវិធីទូទាត់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច។…
Browsing: foodpanda
ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ បើយោងទៅតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។ ដោយយល់ឃើញថា បញ្ហានេះ គួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ…
ការយល់ដឹងពីច្បាប់ចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរតាមដងវិថីនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នករួមដំណើរផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់និងក្នុងគោលបំណងចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បានសហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញក្នុងការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ចំនួនបីថ្ងៃដល់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់របស់ខ្លួនដោយការបង្រៀនត្រូវបានផ្សាយចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃ០១ កញ្ញា ២០២១ កន្លងមកនេះ។ វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” នេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ ចេវ…