Xpeng ចូលរួមជាមួយក្រុមហ៊ុន Tesla និងSeres កាត់បន្ថយតម្លៃលក់រថយន្តរបស់ខ្លួន

ក្រុមហ៊ុនផលិតរថយន្តចិន Xpeng កាលពីថ្ងៃអង្គារបានប្រកាសកាត់បន្ថយតម្លៃសម្រាប់ម៉ូដែលមួយចំនួនតាមរយៈគណនី WeChat ផ្លូវការរបស់ខ្លួន បន្ទាប់ពីការផ្លាស់ប្តូរស្រដៀងគ្នាដោយ Tesla និង Seres និងជំរុញឱ្យមានការរំពឹងថានឹងតម្លៃកាន់តែទូលំទូលាយប្រគួតប្រជែង។

Xpeng បានទម្លាក់តម្លៃចាប់ផ្តើមសម្រាប់រថយន្ត P7 Sedan អគ្គិសនីសុទ្ធដែលលក់ដាច់បំផុតរបស់ខ្លួនមកត្រឹម ៣១ ០១៥ដុល្លារ ចំណែករថយន្ត P5 sedan និង G3i sport-utility vehicles កាត់បន្ថយចន្លោះពី ១០-១៣ ភាគរយ។

ការប្រកួតប្រជែងកំពុងកើនឡើងនៅក្នុងវិស័យរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសចិនចំពេល ការព្យាករណ៍សម្រាប់តម្រូវការនឹងធ្លាក់ចុះនៅក្នុងត្រីមាសទី១។

អ្នកនាំពាក្យ Xpeng បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការកាត់បន្ថយតម្លៃថា “យើងសង្ឃឹមថានឹងធ្វើឱ្យយានយន្តឆ្លាតវៃអាចទទួលបានការប្រើប្រាស់បានកាន់តែច្រើនសម្រាប់មនុស្សកាន់តែច្រើនជាមួយនឹងតម្លៃប្រកួតប្រជែង” ។

Xpeng បាននិយាយថា ខ្លួននឹងផ្តល់ជូនម្ចាស់រថយន្តដែលបានទិញរថយន្តមុនពេលកាត់បន្ថយតម្លៃនូវសេវាកម្មថែទាំបន្ថែមដោយឥតគិតថ្លៃជាសំណង។

គួរបញ្ជាក់ថា Tesla បានទម្លាក់តម្លៃរថយន្ត Model 3 និង Model Y របស់ខ្លួនពី ៦ ភាគរយមកនៅត្រឹម ១៣,៥ ភាគរយនៅក្នុងប្រទេសចិនកាលពីដើមខែនេះ ខណៈដែល Series ក៏បានកាត់បន្ថយការចំណាយសម្រាប់រថយន្តអគ្គិសនី Aito របស់ខ្លួនដែលសហការបង្កើតជាមួយក្រុមហ៊ុន Huawei Technologies Co ចំនួន ៤ ៤២៧ដុល្លារកាលពីថ្ងៃសុក្រមុន។

ក្នុងនោះ Xpeng ក៏កំពុងពឹងផ្អែកលើកំណែកែប្រែនៃរថយន្ត P7 Sedan ដែលបានបង្ហាញខ្លួនបានរយៈ ៣ឆ្នាំរបស់ខ្លួន ដែលនឹងត្រូវដាក់លក់នៅត្រីមាសទីមួយ ដើម្បីជំរុញការលក់។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានលក់រថយន្ត P7 ចំនួន ៥៩ ០៦៦គ្រឿងក្នុងឆ្នាំ ២០២២ ពោលគឺតិចជាងឆ្នាំមុន ២,៥ ភាគរយ៕