ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្ពោធកំពង់ផែ Patimban នៅខេត្ត West Java កាលពីថ្ងៃអាទិត្យដោយនិយាយថា ច្រកទ្វារថ្មីនេះនឹងមានតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហាដោយសារជំងឺរាតត្បាតកូវីដ១៩។
ក្រុមហ៊ុនលក់រាយមួយរបស់អាមេរិក មានឈ្មោះថា Costco កំពុងដាក់លក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដែលអ្នកអាចប្រើនៅផ្ទះបាន ដោយគ្មានការព្រួយបារម្ភពីអ្នកដទៃដឹងពីលទ្ធផលរបស់អ្នកយ៉ាងណាឡើយ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បាននិយាយថា ខ្លួនរំពឹងថាប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងកើនឡើង ៥៣ ភាគរយ ចំពេលមានកង្វះបន្ទះឈីបជាសកល។
កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។