ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ប្រទេសថៃនឹងកំណត់គោលដៅឲ្យមានរថយន្តអគ្គិសនី ចំនួន ៣០% នៃចំនួនផលិតរថយន្តសរុបនៅចុងទសវត្សនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាស។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប្រាក់ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែឧសភាដល់ទៅជិត ២០ពាន់លានដុល្លារ។ របាយការណ៍ប្រចាំខែដែលចេញផ្សាយនៅថ្ងៃនេះដោយ IEA បង្ហាញថា បើប្រៀបធៀបនឹងខែមេសា ប្រាក់ចំណូលរបស់រុស្ស៊ីបានមកពីការនាំចេញប្រេងឆៅ និងផលិតផលប្រេងបានកើនឡើង ១១% នៅក្នុងខែឧសភាដល់ទៅ ២០…
ក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងចាប់ផ្តើមធ្វើការហោះហើរ ដោយដឹកនិយោជិករបស់ខ្លួន រួមទាំងនាយកប្រតិបត្តិកំពូលៗ និងអ្នកយកព័ត៌មាន នៅលើយន្តហោះ Boeing 737 Max របស់ខ្លួន នៅសប្តាហ៍នេះ ក្នុងក្តីសង្ឃឹមបង្កើនទំនុកចិត្តលើយន្តហោះ ដែលត្រូវបានផ្អាកអស់រយៈពេល ២០ ខែ បន្ទាប់ពីការធ្លាក់ពីរលើកដែលបានសម្លាប់មនុស្ស ៣៤៦ នាក់។
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International (THAI) ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ បានប្រកាសពីការខាតបង់សុទ្ធយ៉ាងខ្លាំង ចំនួន ១៤១ ពាន់លានបាត កាលពីឆ្នាំមុន នៅពេលមានវិបត្តិកូវីដ១៩ ដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះកាន់តែយ៉ាប់យឺនខ្លាំង។