ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំរបស់ឥណ្ឌា Zomato បានប្រកាសផែនការកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកក្កដា ដើម្បីប្រមូលថវិកាចំនួន ៩៣,៧៥ ពាន់លានរូពី (ឬ ១,៣ ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (initial public offering) របស់ខ្លួន។
ក្រុមហ៊ុន Walt Disney Co. បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបិទហាង Disney Stores យ៉ាងហោចណាស់ ចំនួន ៦០ កន្លែងនៅទូទាំងអាមេរិកខាងជើង ក្នុងឆ្នាំ ២០២១ នេះ។
ប្រទេសចិននឹងដាក់ពន្ធលើស្រាអូស្រ្តាលីដល់ទៅ ២១២% ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតែម្តង។
ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាព លើប្រព័ន្ធទូទាត់ប្រាក់ នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថលឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់…