ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ត្រឹមប៉ុន្មានសប្តាហ៍នៃឆ្នាំ២០២២ កំពូលអ្នកមានទាំង ៥ផ្នែកបច្ចេកវិទ្យាខាតលុយជាង ៨៥ពាន់លានដុល្លារ
កំពូលមហាសេដ្ឋីពាន់លានដុល្លារផ្នែកបច្ចេកវិទ្យាដែលមានជាងគេបំផុតទាំង ៥ របស់ពិភពលោកបានបាត់បង់ទ្រព្យសម្បត្តិចំនួន ៨៥,០៧ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃឆ្នាំ២០២២ ខណៈដែលទ្រព្យសម្បត្តិរបស់ពួកគេបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការលក់ចេញនៃទីផ្សារភាគហ៊ុនកាលពីសប្តាហ៍មុន។ ការខាតបង់នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk ធ្លាក់ចុះដល់ទៅ ២៤៣ ពាន់លានដុល្លារ ពោលគឺទាបជាងកាលពីដើមឆ្នាំ…
ក្រុមហ៊ុនជំនាញខាងផ្នែកម៉ាកយីហោឈ្មោះ Interbrand បានបង្ហាញចេញម៉ាកយីហោមានតម្លៃជាងគេទាំង ១០០ក្នុងលោកប្រចាំឆ្នាំ ២០២០ ដែលបានកំណត់តម្លៃដោយផ្អែកលើលទ្ធផលហិរញ្ញវត្ថុ, ការប្រកួតប្រជែង និងសមត្ថភាពក្នុងការបង្កើតអតិថិជនស្ម័គ្រស្មោះផងដែរ។ ក្នុងចំណោមម៉ាកយីហោទាំង ១០០ មានចំនួន ១៥ជាម៉ាកយីហោក្រុមហ៊ុនដែលប្រកបអាជីវកម្មផ្នែកយានយន្ត ដែលមានដូចជាតទៅនេះ…
ទីក្រុងសៀងហៃ បានទម្លាក់ទីក្រុងឡុង ដើម្បីក្លាយជាទីក្រុងដែលមានទំនាក់ទំនងគ្នាច្រើនជាងគេបំផុតនៅលើពិភពលោក (World’s Most Connected City) ខណៈដែលជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យរង្គោះរង្គើដល់ការធ្វើដំណើរអន្ដរជាតិ។
បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានឈានដល់ចំណុចកំពូលបំផុតមួយ បើគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក កាលពីថ្ងៃពុធ ដោយឈានដល់ ៩៧ ៧០០ វ៉ុន (៨៧,៧០ ដុល្លារ) ក្នុងមួយហ៊ុន បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងតែឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនរថយន្តខាងលើ ដើម្បីផលិតរថយន្តអគ្គិសនី។