អត្ថបទថ្មីៗ
ចិនវ៉ាដាច់អាល្លឺម៉ង់ ក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក
ប្រទេសចិនបានបង្កើននូវការនាំចេញរថយន្តខ្លួនទៅកាន់បរទេសច្រើន ៥៤ភាគរយក្នងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំមុខ។ ដោយបានជម្រុញប្រទេសនេះឱ្យឈរនៅលំដាប់ទីពីរនៅទូទាំងពិភពលោកទាក់ទងនឹងការនាំចេញរថយន្តច្រើនបំផុតផងដែរ។
សមាគមក្រុមហ៊ុនផលិតរថយន្តចិនរាយការណ៍ថា ប្រទេសនេះបានដឹកជញ្ជូនរថយន្តចំនួន ៣,១១ លានគ្រឿងទៅកាន់បរទេសកាលពីឆ្នាំមុន ច្រើនជាងប្រទេសអាឡឺម៉ង់ ខណៈដែលកាលពីមុនជាប្រទេសនាំចេញធំទីពីរ ដែលបាននាំរថយន្តចេញចំនួន ២,៦១ លានគ្រឿងនៅក្នុងទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២១។
ឥឡូវនេះ ចិនកំពុងដេញតាមជប៉ុនដែលស្ថិតនៅលំដាប់កំពូល។ ទោះបីជាលទ្ធផលពេញមួយឆ្នាំរបស់ប្រទេសជប៉ុនមិនទាន់មានក៏ដោយ ប៉ុន្តែបាននាំចេញរថយន្តជាង ៣,២ លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងបាននាំចេញយានយន្តតិចជាងកាលពីឆ្នាំ២០២១ នៅពេលដែលខ្លួនបាននាំចេញរថយន្តចំនួន ៣,៨២ លានគ្រឿងទៅកាន់ទីផ្សារបរទេស។ ក្រុមអ្នកវិភាគបានប្រាប់កាសែត...
ក្រុមហ៊ុនតាក់ស៊ីវៀតណាម Vinasun ចំណេញប្រាក់លើសគោលដៅដែលបានកំណត់ ៦ដង
ប្រាក់ចំណេញប្រចាំត្រីមាស ៤ដងជាប់ៗគ្នាបានជួយក្រុមហ៊ុនតាក់ស៊ី Vinasun ឱ្យត្រលប់មករកប្រាក់ចំណេញវិញនៅឆ្នាំ២០២២ បន្ទាប់ពីបានខាតរយៈពេល ២ឆ្នាំដោយសារកូវីដ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុន Vietnam Sunshine Joint Stock Company (Vinasun) ប្រាក់ចំណូលសុទ្ធត្រូវបានកត់ត្រាចំនួន ១៣,៨លានដុល្លារ។ ប្រាក់ចំណេញបន្ទាប់ពីគិតពន្ធរបស់ក្រុមហ៊ុនមេមានចំនួនជាង ២,២៧លានដុល្លារ កើនឡើងជិត ៥,៥ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ (ខាត...
ហ្វីលីពីនប្រកាសឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់លានដុល្លារក្នុងខែធ្នូ
ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្រកាសពីឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់លានដុល្លារសម្រាប់ខែធ្នូ ដែលជាគម្លាតពាណិជ្ជកម្មដ៏ធំបំផុតក្នុងរយៈពេលបីខែ។
ដែលនោះបាននាំមានឱនភាពពាណិជ្ជកម្មពេញមួយឆ្នាំរហូតដល់ទៅ ៥៨.៣ ពាន់លានដុល្លារ បើធៀបនឹងគម្លាតឆ្នាំ២០២១ ដែលមាន ៤២,២ ពាន់លានដុល្លារ។
បើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយថា ការនាំចូលក្នុងខែធ្នូបានធ្លាក់ចុះ ៩,9 ភាគរយមកត្រឹម ១០,៣ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។ ហើយការនាំចេញបានធ្លាក់ចុះ ៩,៧ ភាគរយមកនៅត្រឹម ៥,៧ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែសីហា...
សេដ្ឋកិច្ច
កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៦៣មុឺនតោន និងស្រូវចំនួនជាង ៣លានតោន ក្នុងឆ្នាំ២០២២
យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤...
ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ
ក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាក្នុងខែវិច្ឆិកា ហើយលើសពីការរំពឹងទុក ដោយសារតែការធ្លាក់ចុះជាសកល និងវិធានការបិទខ្ទប់របស់ប្រទេសចិន។
ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃបានធ្លាក់ចុះ ៦ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន និងធៀបនឹងការព្យាករណ៍បានធ្លាក់ចុះ ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការស្ទង់មតិរបស់ Reuters ដែលបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ៤,៤ ភាគរយនៅខែតុលា។
ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ២ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ ៥,១ ភាគរយ។
ក្នុងចំណោមទីផ្សារធំៗក្នុងខែវិច្ឆិកា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១,២ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលទីផ្សារទៅកាន់អាស៊ីបានធ្លាក់ចុះ ៩,៥...
ប្រទេសហ្វីលីពីនកាត់បន្ថយគោលដៅកំណើន GDP ឆ្នាំ២០២៣ ដោយសារហានិភ័យនៃសកម្មភាពជាសកល
ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទបានបន្ទាបគោលដៅកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដោយគិតគូរពីការធ្លាក់ចុះដែលរំពឹងទុកនៅក្នុងសកម្មភាពពិភពលោក ប៉ុន្តែបានរក្សាគោលដៅពង្រីករបស់ខ្លួន សម្រាប់រយៈពេលជោគជ័យប្រាំឆ្នាំទៀត។
គណៈកម្មាធិការ DBCC បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ឥឡូវនេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ៦,០ ភាគរយដល់ ៧,០ ភាគរយនៅឆ្នាំក្រោយ ដែលជាកម្រិតទាបជាង បើធៀបនឹងគោលដៅផ្លូវការពីមុនគឺ ៦,៥ ភាគរយដល់ ៨,០ ភាគរយ។
លោក Benjamin Diokno រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបាននិយាយថា "វាគឺជាការធ្លាក់ចុះជាសកលដែលប៉ះពាល់ដល់ការកែសម្រួល"។...
គំនិតអាជីវកម្ម
Binance ចាប់ដៃគូជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋីថៃ ដើម្បីបង្កើតទីផ្សារទិញលក់ Crypto
Binance ដែលកន្លែងទិញ-លក់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានសហការជាមួយក្រុមហ៊ុន Sarath Ratanavadi's Gulf Energy Development ដើម្បីបង្កើតការទិញលក់លុយឌីជីថលនៅក្នុងប្រទេសអាសុីអាគ្នេយ៍។ ក្រុមហ៊ុន Gulf Energy បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Binance គឺជាការឆ្លើយតបទៅនឹង "កំណើនយ៉ាងឆាប់រហ័ស" នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលបានដាក់ទៅផ្សារហ៊ុនទីក្រុងបាងកកកាលពីថ្ងៃចន្ទ។ Gulf Energy បាននិយាយថាក្រុមហ៊ុនទាំងពីរនឹងសិក្សាពីលទ្ធភាពនៃការបង្កើតទីផ្សារទិញលក់គ្រីបតូ និងអាជីវកម្មពាក់ព័ន្ធនៅក្នុងប្រទេសថៃ។
Binance...
វៀតណាម សម្លឹងរកមើលក្រុមហ៊ុនផលិតបច្ចេកវិទ្យា ចំនួន ៥០០ បន្ថែមទៀត
ប្រទេសវៀតណាមកំពុងរំពឹងថា នឹងមានក្រុមហ៊ុនផលិត ផលិតផលបច្ចេកវិទ្យា ចំនួន ៥០០ និងក្រុមហ៊ុនកសិកម្មចំនួន ២០០ ទៀតចូលមក ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា នៅត្រឹមឆ្នាំ ២០៣០។
អ្នកមានបំផុតលើលោក៖ ចង់ជោគជ័យ ដេកឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ
មនុស្សជោគជ័យភាគច្រើននៅលើពិភពលោកនេះ មិនសូវជាមានពេលដេកប៉ុន្មាននោះទេ ហើយពួកគេតែងតែធ្វើការសម្រេចចិត្តរាប់ពាន់ក្នុងមួយថ្ងៃ ហើយគ្មានពេលសម្រាប់ខ្លួនឯងឡើយ។