ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ភាគហ៊ុនរបស់ក្រុមហ៊ុនតាក់ស៊ីចិន Didi បានធ្លាក់ចុះ ២៥ ភាគរយ នៅថ្ងៃអង្គារ ទី៦ ខែកក្កដា ក្រោយនិយ័តកររបស់ប្រទេសចិនបានបញ្ជាឲ្យវាលុបចោលកម្មវិធីចេញពី App Store។
[ឧស្សាហកម្មយានយន្ត] វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។ Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។…
ក្រុមហ៊ុន Facebook បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួននៅសហរដ្ឋអាមេរិកនិងកាណាដា បានធ្លាក់ចុះ ២ លាននាក់ ដោយធ្លាក់ចុះពី ១៩៨ លាននាក់នៅត្រីមាសទី ២ មកសល់ត្រឹម ១៩៦ លាននាក់នៅត្រីមាសទី ៣ ។
[ទីផ្សារបរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ថាក្រុមហ៊ុនសាងសង់កប៉ាល់អ៊ីតាលី Fincantieri នឹងពិភាក្សាជាមួយក្រុមហ៊ុន Norwegian Cruise Line សម្រាប់ការបញ្ជាទិញកប៉ាល់ទេសចរណ៍។ ជាមួយគ្នានេះដែលការបញ្ជាទិញកប៉ាល់ទេសចរណ៍មានតម្លៃប្រមាណជាង ៤ ពាន់លានដុល្លារ។…