ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
អ្នកជំនាញថា Tesla ដើរមុនគូប្រជែង ១០ឆ្នាំ
វាមានរយៈពេលច្រើនឆ្នាំមកហើយដែរ ដែលលោក Elon Musk ជួបប្រទះនូវបញ្ហាផលិតកម្មរថយន្តអគ្គិសនី នៅរោងចក្រ Tesla។
យោងតាមកាសែត Reuters បានឲ្យដឹងថាថា វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតលំដាប់ទី ៣ លើពិភពលោក បានចាប់ផ្តើមទិញអង្ករពីគូប្រជែងរបស់ខ្លួន គឺ ឥណ្ឌា ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ បន្ទាប់ពីតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៩ ឆ្នាំ ចំពេលការផ្គត់ផ្គង់ក្នុងស្រុកមានកំណត់។
[ទីផ្សារបរទេស] ក្រុមហ៊ុនថាមពលថ្មយក្ស CATL របស់ចិនបានប្រកាសថាខ្លួនអនុវត្តផែនការនៃកើនឡើងតម្លៃមនៅក្នុងត្រីមាសទី ២ ស្របពេលដែលខ្លួនស្ទើរតែបានបញ្ចប់ការចរចាជាមួយអតិថិជនលើការកែសម្រួលបែបនេះដោយសារតែការកើនឡើងនូវតម្លៃផលិតផល។ ក្រុមហ៊ុនថាមពលថ្មយក្ស CATL បានបញ្ជាក់នៅលើសន្និសីទអនឡាញជាមួយអ្នកវិនិយោគជាច្រើ់នថាវិធានការរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីត-១៩ កំពុងរង់ផលប៉ះពាល់យ៉ាងខ្លាំងលើការផលិត ឬតម្រូវការសម្រាប់ថាមពលថ្ម។ យ៉ាងណាមិញចំពោះក្រុមហ៊ុនថាមពលថ្មយក្ស CATL…
Dat Bike ដែលជាក្រុមហ៊ុនម៉ូតូអគ្គិសនី Start-up របស់ប្រទេសវៀតណាម បានប្រមូលថវិកាចំនួន ២,៦ លានដុល្លារពីការវិនិយោគរបស់ក្រុមវិនិយោគិន ដែលដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនក្នុងប្រទេសសិង្ហបុរី ឈ្មោះ Jungle Ventures។