ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមហ៊ុន Nokia បានសហការជាមួយក្រុមហ៊ុន Google Cloud ដើម្បីបង្កើតបណ្តាញស្នូល 5G និងអនុញ្ញាតឲ្យអតិថិជនដែលមានអាជីវកម្ម ផ្តល់ជូននូវសេវាកម្មដូចជា ការលក់រាយឆ្លាតវៃ (smart retail) និងផលិតកម្មស្វ័យប្រវត្តិកម្ម (automated manufacturing)។
Apple បង្កើនការផលិតឧបករណ៍វៃឆ្លាតនៅវៀតណាម
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple របស់សហរដ្ឋអាមេរិក កំពុងបង្កើនការផលិតឧបករណ៍វៃឆ្លាតនៅក្នុងប្រទេសវៀតណាមខណៈដែលខ្លួនធ្វើកំពុងងាកចេញពីប្រទេសចិន។
យោងតាមមន្ត្រីឧស្សាហកម្មប្រទេសឥណ្ឌាបានប្រាប់ឲ្យដឹងថា តម្លៃប្រេងដូងនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជាង ៦ ភាគរយ សូម្បីតែបន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូល ខណៈដែលតម្លៃរបស់វានៅក្រៅប្រទេសបានកើនឡើង ដោយរំពឹងថានឹងមានតម្រូវការខ្លាំងពីអ្នកទិញធំបំផុតរបស់ពិភពលោកនេះ។
ក្រុមហ៊ុន Startup របស់វៀតណាម BusMap JSC ដែលបង្កើតកម្មវិធីដឹកជញ្ជូនសាធារណៈ ហៅថា BusMap បានរៃអង្គាសប្រាក់ចំនួន ១,៥ លានដុល្លារ…