ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមឯកសារដែលបានធ្វើឡើងជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក U.S. Securities & Exchange Commission បានឲ្យដឹងថាលោក Kimbal Musk ដែលជាប្អូនប្រុសរបស់លោក Elon Musk និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla Inc បានលក់ភាគហ៊ុនរបស់ខ្លួន ចំនួន ២៥,៦ លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ព័ត៌មាន Reuter ថាការចុះបញ្ចីរថយន្តថ្មីនៅតំបន់អឺរ៉ុបបានធ្លាក់ចុះក្នុងខែទី ៩ ជាប់គ្នាក្នុងខែមីនា ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានរារាំងកាន់តែខ្លាំងឡើងដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានបន្តប៉ះពាល់ដល់វិស័យរថយន្តក្នុងតំបន់។ ជាមួយគ្នានេះដែរនៅក្នុងទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តក្នុងតំបន់ ACEA បានបង្ហាញថាចំនួនរថយន្តថ្មីដែលបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA…
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សេដ្ឋកិច្ចចក្រភពអង់គ្លេសបានកើនឡើង ២,៣% នៅក្នុងខែមេសា ដែលជាកំណើនប្រចាំខែលឿនបំផុត បើគិតចាប់តាំងពីខែកក្កដាឆ្នាំមុនមក។