ទំព័រដើម Tags គំនិតអាជីវកម្ម

Tag: គំនិតអាជីវកម្ម

អត្ថបទថ្មីៗ

ចិនវ៉ាដាច់អាល្លឺម៉ង់ ក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក

ប្រទេសចិនបានបង្កើននូវការនាំចេញរថយន្តខ្លួនទៅកាន់បរទេសច្រើន ៥៤ភាគរយក្នងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំមុខ។​ ​ដោយបានជម្រុញ​ប្រទេស​នេះ​ឱ្យ​ឈរ​នៅ​លំដាប់​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក​ទាក់ទង​នឹង​ការ​នាំ​ចេញ​រថយន្តច្រើនបំផុតផងដែរ។ សមាគមក្រុមហ៊ុនផលិតរថយន្តចិនរាយការណ៍ថា ប្រទេសនេះបានដឹកជញ្ជូនរថយន្តចំនួន ៣,១១ លានគ្រឿងទៅកាន់បរទេសកាលពីឆ្នាំមុន ច្រើនជាងប្រទេសអាឡឺម៉ង់ ខណៈដែលកាលពីមុនជាប្រទេសនាំចេញធំទីពីរ ដែលបាននាំរថយន្តចេញចំនួន ២,៦១ លានគ្រឿងនៅក្នុងទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២១។ ឥឡូវនេះ ចិន​កំពុង​ដេញតាម​ជប៉ុន​ដែល​ស្ថិតនៅ​លំដាប់​កំពូល​។ ទោះបីជាលទ្ធផលពេញមួយឆ្នាំរបស់ប្រទេសជប៉ុនមិនទាន់មានក៏ដោយ ប៉ុន្តែបាននាំចេញរថយន្តជាង ៣,២ លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងបាននាំចេញយានយន្តតិចជាងកាលពីឆ្នាំ២០២១ នៅពេលដែលខ្លួនបាននាំចេញរថយន្តចំនួន ៣,៨២ លានគ្រឿងទៅកាន់ទីផ្សារបរទេស។ ក្រុមអ្នកវិភាគបានប្រាប់កាសែត...

ក្រុមហ៊ុនតាក់ស៊ីវៀតណាម Vinasun ចំណេញប្រាក់លើសគោលដៅដែលបានកំណត់ ៦ដង

ប្រាក់ចំណេញប្រចាំត្រីមាស ៤ដងជាប់ៗគ្នាបានជួយក្រុមហ៊ុនតាក់ស៊ី Vinasun ឱ្យត្រលប់មករកប្រាក់ចំណេញវិញនៅឆ្នាំ២០២២ បន្ទាប់ពីបានខាតរយៈពេល ២ឆ្នាំដោយសារកូវីដ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុន Vietnam Sunshine Joint Stock Company (Vinasun) ប្រាក់ចំណូលសុទ្ធត្រូវបានកត់ត្រាចំនួន ១៣,៨លានដុល្លារ។ ប្រាក់ចំណេញបន្ទាប់ពីគិតពន្ធរបស់ក្រុមហ៊ុនមេមានចំនួនជាង ២,២៧លានដុល្លារ កើនឡើងជិត ៥,៥ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ (ខាត...

ហ្វីលីពីនប្រកាសឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់លានដុល្លារក្នុងខែធ្នូ

ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្រកាសពីឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់​លាន​ដុល្លារសម្រាប់ខែធ្នូ ដែលជាគម្លាតពាណិជ្ជកម្មដ៏ធំបំផុតក្នុងរយៈពេលបីខែ។ ដែលនោះបាននាំមានឱនភាពពាណិជ្ជកម្មពេញមួយឆ្នាំរហូតដល់ទៅ ៥៨.៣ ពាន់លានដុល្លារ បើធៀបនឹងគម្លាតឆ្នាំ២០២១ ដែលមាន ៤២,២ ពាន់លានដុល្លារ។​ បើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយថា ការនាំចូលក្នុងខែធ្នូបានធ្លាក់ចុះ ៩,9 ភាគរយមកត្រឹម ១០,៣ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។ ហើយការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ៩,៧ ភាគរយ​មក​នៅ​ត្រឹម ៥,៧ ពាន់​លាន​ដុល្លារ ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​សីហា...

សេដ្ឋកិច្ច

កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៦៣មុឺនតោន និងស្រូវចំនួនជាង ៣លានតោន ក្នុងឆ្នាំ២០២២

យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤...

ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

ក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាក្នុងខែវិច្ឆិកា ហើយលើសពីការរំពឹងទុក ដោយសារតែការធ្លាក់ចុះជាសកល និងវិធានការបិទខ្ទប់របស់ប្រទេសចិន។ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃបានធ្លាក់ចុះ ៦ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន និងធៀបនឹងការព្យាករណ៍បានធ្លាក់ចុះ ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការស្ទង់មតិរបស់ Reuters  ដែលបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ៤,៤ ភាគរយនៅខែតុលា។ ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ២ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ ៥,១ ភាគរយ។ ក្នុងចំណោមទីផ្សារធំៗក្នុងខែវិច្ឆិកា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១,២ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលទីផ្សារទៅកាន់អាស៊ីបានធ្លាក់ចុះ ៩,៥...

ប្រទេសហ្វីលីពីនកាត់បន្ថយគោលដៅកំណើន GDP ឆ្នាំ២០២៣ ដោយសារហានិភ័យនៃសកម្មភាពជាសកល

ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទបានបន្ទាបគោលដៅកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដោយគិតគូរពីការធ្លាក់ចុះដែលរំពឹងទុកនៅក្នុងសកម្មភាពពិភពលោក ប៉ុន្តែបានរក្សាគោលដៅពង្រីករបស់ខ្លួន សម្រាប់រយៈពេលជោគជ័យប្រាំឆ្នាំទៀត។​ គណៈកម្មាធិការ DBCC បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ឥឡូវនេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ៦,០ ភាគរយដល់ ៧,០ ភាគរយនៅឆ្នាំក្រោយ ដែលជាកម្រិតទាបជាង បើធៀបនឹងគោលដៅផ្លូវការពីមុនគឺ ៦,៥ ភាគរយដល់ ៨,០ ភាគរយ។ លោក Benjamin Diokno រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបាននិយាយថា "វាគឺជាការធ្លាក់ចុះជាសកលដែលប៉ះពាល់ដល់ការកែសម្រួល"។...

គំនិតអាជីវកម្ម

Binance ចាប់ដៃគូជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋីថៃ ដើម្បីបង្កើតទីផ្សារទិញលក់ Crypto

Binance ដែលកន្លែងទិញ-លក់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានសហការជាមួយក្រុមហ៊ុន Sarath Ratanavadi's Gulf Energy Development ដើម្បីបង្កើតការទិញលក់លុយឌីជីថលនៅក្នុងប្រទេសអាសុីអាគ្នេយ៍។ ក្រុមហ៊ុន Gulf Energy បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Binance គឺជាការឆ្លើយតបទៅនឹង "កំណើនយ៉ាងឆាប់រហ័ស" នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលបានដាក់ទៅផ្សារហ៊ុនទីក្រុងបាងកកកាលពីថ្ងៃចន្ទ។ Gulf Energy បាននិយាយថាក្រុមហ៊ុនទាំងពីរនឹងសិក្សាពីលទ្ធភាពនៃការបង្កើតទីផ្សារទិញលក់គ្រីបតូ និងអាជីវកម្មពាក់ព័ន្ធនៅក្នុងប្រទេសថៃ។ Binance...

វៀតណាម សម្លឹងរកមើលក្រុមហ៊ុនផលិតបច្ចេកវិទ្យា ចំនួន ៥០០ បន្ថែមទៀត

ប្រទេសវៀតណាមកំពុងរំពឹងថា នឹងមានក្រុមហ៊ុនផលិត ផលិតផលបច្ចេកវិទ្យា ចំនួន ៥០០ និងក្រុមហ៊ុនកសិកម្មចំនួន ២០០ ទៀតចូលមក ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា នៅត្រឹមឆ្នាំ ២០៣០។

អ្នកមានបំផុតលើលោក៖ ចង់ជោគជ័យ ដេកឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ

មនុស្សជោគជ័យភាគច្រើននៅលើពិភពលោកនេះ មិនសូវជាមានពេលដេកប៉ុន្មាននោះទេ ហើយពួកគេតែងតែធ្វើការសម្រេចចិត្តរាប់ពាន់ក្នុងមួយថ្ងៃ ហើយគ្មានពេលសម្រាប់ខ្លួនឯងឡើយ។