ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន PayPal Holdings Inc បានក្លាយជាក្រុមហ៊ុនធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលបានចូលទីផ្សាររូបិយប័ណ្ណឌីជីថល ជាមួយនឹងការប្រកាសរបស់ខ្លួនកាលពីខែតុលាឆ្នាំមុនថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ លក់ ទិញ និងកាន់កាប់រូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់អូស្រ្តាលី Sydney Airport បានទទួលការផ្តល់ជូនដើម្បីការទិញយក ក្នុងតម្លៃរហូតដល់ទៅ ១៦,៧ ពាន់លានដុល្លារ។
វិបត្តិសង្គ្រោមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនខាត់បង់ប្រាក់រាប់រយលានដុល្លារ
[ទីផ្សារបរទេស] ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo បានខានបង់ក្នុងទំហំទឹកប្រាក់ ៤៤៥ ដុល្លារសហរដ្ឋអាមេរិក ដោយសារនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ សម្រាប់ការខាតបង់នៃ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo…
ក្រុមហ៊ុនលក់រាយមួយរបស់អាមេរិក មានឈ្មោះថា Costco កំពុងដាក់លក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដែលអ្នកអាចប្រើនៅផ្ទះបាន ដោយគ្មានការព្រួយបារម្ភពីអ្នកដទៃដឹងពីលទ្ធផលរបស់អ្នកយ៉ាងណាឡើយ។