ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
តម្លៃ Bitcoin បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ គឺជិត ២០ ០០០ ដុល្លារ រយៈពេល ៣ ឆ្នាំបន្ទាប់ពីរូបិយប័ណ្ណឌីជីថល Cryptocurrency នេះ បានឡើងដល់កម្រិតនោះលើកចុងក្រោយបង្អស់។
ក្រុមហ៊ុន PayPal Holdings Inc បានក្លាយជាក្រុមហ៊ុនធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលបានចូលទីផ្សាររូបិយប័ណ្ណឌីជីថល ជាមួយនឹងការប្រកាសរបស់ខ្លួនកាលពីខែតុលាឆ្នាំមុនថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ លក់ ទិញ និងកាន់កាប់រូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាដើម។
ដាណឺម៉ាក នឹងបញ្ចប់រាល់ការរុករកប្រេង និងឧស្ម័នថ្មីនៅសមុទ្រខាងជើង (North Sea) ដែលជាផ្នែកនៃផែនការដ៏ធំមួយ ដើម្បីបញ្ឈប់ការទាញយកប្រេងឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០។
[ទីផ្សារបរទេស] ខណៈដែលគម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុន Sony កំពុងតែឈានដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។ Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី…