ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ 100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។ លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia បានលើកឡើងថា « ក្រុមហ៊ុន…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែលមិនមែនជាប្រេងក្នុងស្រុករបស់សិង្ហបុរី បានកើនឡើងក្នុងល្បឿនលឿន ដល់ ១៥,៩ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការសកល សម្រាប់ផលិតផលដែលទាក់ទងនឹងអេឡិចត្រូនិច និងការកើនឡើងនៃការនាំចេញមិនមែនជាអេឡិចត្រូនិច ដូចជា គ្រឿងម៉ាស៊ីន និងគីមីឥន្ធនៈ ជាដើម។
ក្រុមហ៊ុន Lexus ប្រចាំនៅអឺរ៉ុប បានរាយការណ៍ថា ខ្លួនលក់ដាច់រថយន្តសរុបចំនួន ១លានគ្រឿងហើយនៅអឺរ៉ុប បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ ក្នុងឆ្នាំ១៩៩០ មក។
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២០ នេះ មានតម្លៃសរុប ៧,៨ ពាន់លានដុល្លារ ពោលគឺមិនមានការផ្លាស់ប្តូរទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះនៅពេលកើតមានជំងឺកូវីដ១៩។