ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ប្រទេសអេហ្ស៊ីបបានធ្វើការកាត់បន្ថយការប្រើប្រាស់ថាមពលដើម្បីទទួលបានឧស្ម័នដើម្បីលក់ទៅអឺរ៉ុបក្នុងបរិបទដែលខ្លួនត្រូវការប្រាក់ចំណូលបន្ថែមនៅពេលដែលសេដ្ឋកិច្ចកំពុងជួបការលំបាក។ ចាប់ពីរដូវក្តៅនេះ រដ្ឋាភិបាលអេហ្ស៊ីបបានដឹកនាំការសន្សំថាមពលដោយកាត់បន្ថយភ្លើងនៅតាមដងផ្លូវ និងកន្លែងសាធារណៈផ្សេងទៀត ក៏ដូចជានៅក្នុងហាង និងអគាររដ្ឋាភិបាល ក្នុងគោលដៅគឺកាត់បន្ថយបរិមាណឧស្ម័នដែលត្រូវការសម្រាប់ផលិតអគ្គិសនី ១៥% ដើម្បីលក់ទៅអឺរ៉ុប ដែលនឹងនាំមកនូវប្រាក់ចំណូលចំនួន ៤៥០លានដុល្លារក្នុងមួយខែពីការនាំចេញឧស្ម័នបន្ថែម។ នៅកណ្តាលទីក្រុង Cairo…
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់អូស្រ្តាលី Sydney Airport បានទទួលការផ្តល់ជូនដើម្បីការទិញយក ក្នុងតម្លៃរហូតដល់ទៅ ១៦,៧ ពាន់លានដុល្លារ។
ប្រាក់ចំណេញក្រោយពន្ធរបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) កាលពីឆ្នាំមុន បានកើនឡើង ៤៩ ភាគរយ ពីឆ្នាំ ២០១៩ ដល់ ១៤,៤៨ ទ្រីលានដុង (៦៣១,៤៧ លានដុល្លារ)។
កម្មករអនាម័យ ២០០ នាក់នៃក្រុមហ៊ុនមួយនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបញ្ចប់កិច្ចសន្យាដោយមិនទទួលបានប្រាក់ខែរបស់ពួកគេ អស់រយៈពេលជាច្រើនខែ កំពុងធ្លាក់ខ្លួនដើររើសអេតចាយដើម្បីរកប្រាក់ចំណូល។