ឆ្នាំ២០២៣ ប្រទេសថៃរំពឹងថានឹងមានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៦៤,៥ពាន់លានដុល្លារ

ថៃរំពឹងថានឹងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ២,៣៨ ពាន់ពាន់លានបាត (៦៤,៥​ពាន់​លាន​ដុល្លារ) ក្នុងឆ្នាំ ២០២៣ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា រដ្ឋាភិបាលចង់ឱ្យវិស័យទេសចរណ៍នៅឆ្នាំក្រោយឈានដល់ ៨០% នៃឆ្នាំ ២០១៩ ដែលជាកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ ខណៈដែលវិស័យសំខាន់ៗកំពុងចាប់ផ្តើមមើលឃើញការងើបឡើងវិញនៅពេលដែលជំងឺរាតត្បាតកាន់តែធូរស្រាល នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា។

លោកបាននិយាយថា ភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថានឹងនាំយកមកនូវចន្លោះពី ២៦-៤០ពាន់លានដុល្លារ នៅឆ្នាំក្រោយ។

លោក Anucha បាននិយាយថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្លៀវទេសចរណ៍ដល់ចំនួន ១,៥ លាននាក់ជារៀងរាល់ខែក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ដោយបន្ថែមថាខែកញ្ញាមានភ្ញៀវទេសចរជាងមួយលាននាក់មកទល់ពេលនេះ។ រដ្ឋាភិបាល​កំពុង​កំណត់​គោលដៅ​ភ្ញៀវ​ទេសចរ​១០​លាន​នាក់​ពេញ​មួយ​ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០១៩ ប្រទេសថៃបានស្វាគមន៍ភ្ញៀវជិត ៤០ លាននាក់ ដោយគិតជាសាច់ប្រាក់ប្រហែល ៥១,៧ពាន់លានដុល្លារ៕