ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ការនាំចូលយានយន្តនៅក្នុងខែមករា ឆ្នាំ២០២១ បានកើនឡើងដល់ ៨ ៣៤៣ គ្រឿង ដែលមានតម្លៃ ២១២,៥ លានដុល្លារកើន ៨៤,៧ ភាគរយ និង ៧៦,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សរបស់ចិន Huawei Technologies បានប្រកាសចេញនូវបច្ចេកវិទ្យា បើកបរស្វ័យប្រវត្តិវៃឆ្លាតលើរថយន្ត Huawei HI Intelligent របស់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
Bitcoin បានបន្តធ្លាក់ថៃ្លទាបជាង ៤ម៉ឺនដុល្លារ ជាលើកដំបូងក្នុងរយៈពេលជាង ៣ខែ កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសចិនបាននិយាយថា Cryptocurrencies ឬ រូបិយប័ណ្ឌឌីជីថល នឹងមិនត្រូវបានអនុញ្ញាតិឲ្យធ្វើប្រតិបត្តិការទេ ហើយបានព្រមានវិនិយោគិន ប្រឆាំងនឹងការជួញដូរទៀតផង។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានរាយការណ៍ថា ប្រាក់ចំណេញរបស់ពួកគេមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២០ ប៉ុន្តែវាមិនមែនដោយសារតែការលក់រថយន្តនោះទេ។