ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស និងតួកគី គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលវាជាលើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រី Boris Johnson ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយសហភាពអឺរ៉ុប។
ខណៈពេលដែលសួនកម្សាន្ត Disney ភាគច្រើនត្រូវបានបើកអំឡុងត្រីមាសទី ៤ ការបន្តបិទ Disneyland នៅសហរដ្ឋអាមេរិក បានបណ្តាលឲ្យមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។
ក្រុមហ៊ុនអាកាសចរល្បីឈ្មោះ Boeing បានព្យាករណ៍ថាត្រឹមរយៈពេលពីរទសវត្សទៀតប៉ុណ្ណោះ ចំនួនអ្នកបើកបរយន្តហោះ អ្នកបច្ចេកទេស និងអ្នកបម្រើលើយន្តហោះជាច្រើននាក់ នឹងមានតម្រូវការកើនឡើងជាចាំបាច់។
ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួន អាចនឹងលក់បានច្រើនជាង ២០% នៃចំនួនលក់សរុបនៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ២០២៤។