ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
កម្មករអនាម័យ ២០០ នាក់នៃក្រុមហ៊ុនមួយនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបញ្ចប់កិច្ចសន្យាដោយមិនទទួលបានប្រាក់ខែរបស់ពួកគេ អស់រយៈពេលជាច្រើនខែ កំពុងធ្លាក់ខ្លួនដើររើសអេតចាយដើម្បីរកប្រាក់ចំណូល។
កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។
ផ្លែក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាម អាចនឹងត្រូវនាំចេញទៅប្រទេសនូវែលហ្សេឡង់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការប្តេជ្ញាចិត្តមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចពិភាក្សាកសិកម្មលើកដំបូងរវាងប្រទេសទាំងពីរ។
សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃពុធកន្លងទៅនេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ កំពុងតែស្វែងរកប្រាក់កម្ចីដែលមានការប្រាក់ទាបពីរដ្ឋាភិបាល ចំនួន ៥ ពាន់លានបាត ដើម្បីជួយពួកគេពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។