ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan Co បានដាក់ពាក្យក្ស័យធនទៅកាន់តុលាការក្រុងតូក្យូ បន្ទាប់ពីបានប្រកាសកាលពីខែមុនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបានបំផ្លាញដល់ការធ្វើដំណើរទូទាំងពិភពលោក។
កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះចំនួន ៨ភាគរយ ដែលមានតម្លៃប្រហែល ២០០ពាន់លានដុល្លារ ដែលបណ្តាលឱ្យក្រុមហ៊ុនប្រេងយក្ស Saudi Aramco ឈានជើងឡើងលើក្រុមហ៊ុន Apple។…
ក្រុមឧស្សាហកម្មមកពីប្រទេសជប៉ុន និងហ្វាំងឡង់ នឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើបច្ចេកវិទ្យាគមនាគមន៍ជំនាន់ទី៦ ដោយស្វែងរកការនាំមុខក្នុងការបង្កើតស្តង់ដារ 6G នៅក្នុងវិស័យមួយដែលទទួលឥទ្ធិពលកាន់តែខ្លាំងឡើងពីក្រុមហ៊ុនចិន។
ធនាគារពិភពលោកបាននិយាយថា ជាមួយនឹងកំណើន GDP ចំនួន ២,៨ ភាគរយ ប្រទេសវៀតណាមបានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក ដែលកំពុងរងគ្រោះដោយសារតែជំងឺកូវីដ១៩ នៅឆ្នាំនេះ។