តម្លៃខ្នុរថៃធ្លាក់ចុះខ្លាំង ក្នុងប្រទេសវៀតណាម

តម្លៃនៃខ្នុរថៃលេខ ១ មានតម្លៃចាប់ពី ០,៥៧ដុល្លារ ខណៈលេខ ២,៣ មានការចុះពី ០,១៣ដុល្លារ-០,២៦ដុល្លារ ដែលមានការធ្លាក់ចុះ ៥០ភាគរយ កាលពីសប្តាហ៍មុនក្នុងប្រទេសវៀតណាម។

ជាមួយហេតុផលនៃការធ្លាក់ចុះនេះ វាបណ្តាលមកពីនេះពេលនេះជារដូវខ្នុរ ដែលនាំអោយចំនួនវាមានច្រើន ហើយការផ្គត់ផ្គង់ក៏កើនឡើងខ្លាំង។ ទន្ទឹមនឹងនេះបរិមាណផ្លែខ្នុរដែលនាំចេញទៅប្រទេសចិនមានភាពមិនប្រក្រតី ខណៈទីផ្សារក្នុងស្រុកនៅហូជីមិញ និងហាណូយ មានការរងប៉ះពាល់ពីជំងឺកូវីដ ដូច្នេះវាធ្វើអោយតម្លៃធ្លាក់ចុះថែមទៀត។

កាលពីខែមិថុនាកន្លងទៅ ខ្នុរថៃក្នុងមួយគីឡូក្រាមក៏មានការធ្លាក់ចុះយ៉ាងគំហុក គឺធ្លាក់ចុះមកត្រឹម ០,២២-០,៤៤ដុល្លារ ក្នុងមួយគីឡូក្រាម ធ្វើឱ្យម្ចាស់ចំការជាច្រើនត្រូវខាតបង់ដោយសារតម្លៃថែទាំខ្ពស់ ខណៈការស្រោចស្រពថ្លៃ។ មូលហេតុក៏ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ការប្រើប្រាស់ក្នុងស្រុកមានការថយចុះ ហើយការនាំចេញត្រូវបានរារាំង។

យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​បាន​ប៉ាន់ប្រមាណ​ថា​ក្នុង​ឆ្នាំ ២០២០ ​ មានផ្ទៃដី​ដាំ​ខ្នុរ​ប្រមាណ ៥៩ ៩០០ ហិចតា ទិន្នផល​ប៉ាន់ស្មាន​មាន​ចំនួន ៥៥៧ ៩៤៨ តោន​។ ក្នុង​នោះ​ដីសណ្ត​ទន្លេ​មេគង្គ​​មាន​ជាង ​៣​ម៉ឺន​ហិច​តា ទិន្នផល​ជាង ​៣០​ម៉ឺន​តោន។

តំបន់​ភាគ​អាគ្នេយ៍​មាន​ផ្ទៃដី​ជាង ១២ ៥០០ ហិកតា ទិន្នផល​ប្រហែល ១១២ ០០០ តោន។ បើប្រៀបធៀបនឹងឆ្នាំមុន ផ្ទៃដីដាំខ្នុរនៅតែកើនឡើង បើទោះជាឧស្សាហកម្មកសិកម្មបានព្រមានម្តងហើយម្តងទៀតអំពីហានិភ័យដែលកសិករពង្រីកផ្ទៃដីរបស់ពួកគេយ៉ាងច្រើននៅពេលដែលការនាំចេញពឹងផ្អែកខ្លាំងលើទីផ្សារចិន៕

Facebook Notice for EU! You need to login to view and post FB Comments!