ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។
កាលពីថ្ងៃអង្គាម្សិលមិញ ក្រុមហ៊ុន United Airline បានប្រកាសបញ្ជាទិញយន្តហោះចំនួន ២៧០គ្រឿង ដែលជាចំនួនទិញច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន និងចំនួនទិញច្រើនបំផុតដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងរយ:ពេលមួយទសវត្សរ៍នេះ។ ដោយតម្លៃសរុបនៃយន្តហោះចំនួន ២៧០គ្រឿងនេះ ប្រហែល ៣៥ពាន់លានដុល្លារ។…
ក្រុមហ៊ុន Toyota Motor នឹងធ្វើការវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន Isuzu Motors ខណៈក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុននេះ ព្យាយាមបង្កើនការជំរុញរបស់ខ្លួនទៅក្នុងបច្ចេកវិទ្យា ដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងយានយន្តអគ្គិសនី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានស្នើសុំការលើកទឹកចិត្តរបស់សហរដ្ឋអាមេរិក ដូចជាការកាត់បន្ថយពន្ធ…