ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Microsoft Corporation នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។
យោងតាមឯកសារដែលបានធ្វើឡើងជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក U.S. Securities & Exchange Commission បានឲ្យដឹងថាលោក Kimbal Musk ដែលជាប្អូនប្រុសរបស់លោក Elon Musk និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla Inc បានលក់ភាគហ៊ុនរបស់ខ្លួន ចំនួន ២៥,៦ លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
យោងតាមលោក Daniel Ives អ្នកវិភាគនៅក្រុមហ៊ុន Wedbush Securities បាននិយាយថា ក្រុមហ៊ុន Tesla បានរកប្រាក់ចំណេញជាលុយប្រមាណ ១ ពាន់លានដុល្លារ ពីការវិនិយោគរបស់គេទៅជា Bitcoin។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពផ្នែកបើកបរឆ្លាតវៃរបស់ខ្លួន គឺ Apollo គ្រោងនឹងផ្តល់សេវាកម្ម Robotaxi ដល់អ្នកប្រើប្រាស់សរុប ៣ លាននាក់នៅក្នុងប្រទេសចិន ជាមួយនឹងយានយន្តរ៉ូបូត ៣ ០០០ គ្រឿង នៅឆ្នាំ ២០២៣។