ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Airbnb បានកើនឡើងនៅថ្ងៃពាណិជ្ជកម្មសាធារណៈដំបូងរបស់ពួកគេ ដែលផ្តល់ឲ្យក្រុមហ៊ុននូវតម្លៃជាង ១០០ ពាន់លានដុល្លារ។
ក្រុមហ៊ុន Lexus ប្រចាំនៅអឺរ៉ុប បានរាយការណ៍ថា ខ្លួនលក់ដាច់រថយន្តសរុបចំនួន ១លានគ្រឿងហើយនៅអឺរ៉ុប បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ ក្នុងឆ្នាំ១៩៩០ មក។
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CP All Plc បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ នៅឆ្នាំក្រោយ។
ការហោះហើរត្រង់រវាងទីក្រុងហុងកុង និងកោះភូកេត នឹងបន្តនៅថ្ងៃទី ២ ខែកក្កដា ស្របពេលដែលប្រទេសថៃ កំពុងព្យាយាមស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ ចំពេលកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។