ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Ford បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,០៥ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រតិបត្តិការផលិតកម្មអាហ្រ្វិកខាងត្បូងរបស់ខ្លួន នៅក្នុងអ្វីដែលជាការវិនិយោគដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងប្រទេសនេះ។
កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ នេះ បានបង្ហាញថាថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកជាច្រើនរបស់ខ្លួន ដែលទំនងជាមានចំនួនរាប់ពាន់នាក់ បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សារកុំព្យូទ័រ។ ការបញ្ឈប់ការងារនឹងត្រូវបានប្រកាសនៅដើមខែនេះ…
មកដឹងពីប្រវត្តិរបស់ Sailun ក្រុមហ៊ុនផលិតសំបកកង់ដំបូងគេបង្អស់នៅកម្ពុជា និងធំជាងគេនៅខេត្តស្វាយរៀង
Sailun Group គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតសំបកកង់ដ៏ល្បីឈ្មោះមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាមួយបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មកដល់ពេលនេះ Sailun Group បានសម្រេចការលក់ដោយឈរលេខ១ក្នុងប្រទេសចិន និងលេខ១១លើពិភពលោកក្នុងឆ្នាំ២០២៣។ សព្វថ្ងៃនេះ Sailun…