ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ភាគហ៊ុនរបស់ក្រុមហ៊ុន Disney បានកើនឡើងដល់ ៤,៧% កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុនកម្សាន្តយក្សមួយនេះ បាននិយាយថា ខ្លួននឹងរៀបចំអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តរបស់ខ្លួនឡើងវិញ ដើម្បីធ្វើឲ្យសេវាកម្មផ្សាយផ្ទាល់ Disney+ របស់ខ្លួនទទួលបានជោគជ័យ។
អង្គភាពរបស់ក្រុមហ៊ុន Nissan Motor Co នៅប្រទេសថៃ គ្រោងនឹងជួលបុគ្គលិកថ្មីជាង ២ ០០០ នាក់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនព្យាយាមបង្កើនមូលដ្ឋានផលិតកម្មខ្នាតធំចុងក្រោយរបស់ខ្លួន នៅអាស៊ីអាគ្នេយ៍។
ទីក្រុងសៀងហៃ បានទម្លាក់ទីក្រុងឡុង ដើម្បីក្លាយជាទីក្រុងដែលមានទំនាក់ទំនងគ្នាច្រើនជាងគេបំផុតនៅលើពិភពលោក (World’s Most Connected City) ខណៈដែលជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យរង្គោះរង្គើដល់ការធ្វើដំណើរអន្ដរជាតិ។
សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃច័ន្ទ ចំពេលមានការលេចចេញជាថ្មី នូវករណីឆ្លងវីរុសកូវីដ១៩ ដែលបណ្តាលឲ្យអ្នកមានបំផុតទាំង ១០ របស់អាមេរិក ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។