ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូល ចំនួន ៣៧ ភាគរយសម្រាប់ត្រីមាសចុងក្រោយ ដែលការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធនាការ Singles’ Day ខណៈក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សមួយនេះ បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតអំពីការអនុវត្តនយោបាយផ្តាច់មុខរបស់ខ្លួន។
[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំអ៊ុយអែត H&M បានប្រកាសថាខ្លួនទទួលប្រាក់ចំណូលកើនទ្បើងនៅក្នុងត្រីមាសទី ១ នេះ ។ ប៉ុន្តែការបិទហាងនៅរុស្ស៊ីបានចាប់ផ្តើមធ្វើឱ្យផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ H&M បានបិទហាងរបស់ខ្លួនចំនួន ១៨៥ និងបញ្ឈប់ការលក់តាម…
ទោះបីជាក្រុមហ៊ុន Tesla កំពុងតែទិញអាគុយលីចូមសម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ខ្លួន ពីក្រុមហ៊ុនចិន Gangfeng Lithium ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូមចិនមួយទៀត គឺ Yahua Industrial Group។
សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃពុធកន្លងទៅនេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ កំពុងតែស្វែងរកប្រាក់កម្ចីដែលមានការប្រាក់ទាបពីរដ្ឋាភិបាល ចំនួន ៥ ពាន់លានបាត ដើម្បីជួយពួកគេពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។