ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Amazon កំពុងចំណាយប្រាក់រាប់រយលានដុល្លារ ចំពោះប្រាក់រង្វាន់សម្រាប់បុគ្គលិកបុណ្យណូអែល (Christmas Staff) បន្ទាប់ពីការលក់នៅក្រុមហ៊ុនយក្សមួយនេះ បានកើនឡើងខ្លាំងអំឡុងពេលមានជំងឺរាតត្បាត។
ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បានកើនឡើង ១០ ភាគរយ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ចំពេលងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាត និងការជំរុញបង្កើតទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្នុងនាមជាមេដឹកនាំបច្ចេកវិទ្យាបៃតង (green technology)។
ក្រុមហ៊ុន LG Display នឹងវិនិយោគបន្ថែមទឹកប្រាក់ ៧២៥ លានដុល្លារបន្ថែមទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងប្រទេសវៀតណាម ដោយការវិនិយោគចុងក្រោយនេះ ធ្វើឲ្យទំហំវិនិយោគសរុប មានចំនួន ៣,២៥ ពាន់លានដុល្លារ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ SCG Group របស់ប្រទេសថៃ បានចុះបញ្ជីទិញភាគហ៊ុន ៩៤,១ ភាគរយ នៅក្នុងក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសវៀតណាម Bien Hoa Packaging Jsc។