ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
អ្នកស្រី Sofia Vergara ដែលជាតួអង្គឯកក្នុងរឿងភាគ Modern Family បានជាប់ឈ្មោះជាតារាស្រីមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួន ៤៣លានដុល្លារ។
Tesla បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួន ដោយបានចេញលក់ស្រា Tequila ផ្ទាល់ខ្លួន ដោយឲ្យឈ្មោះថា “Tesla Tequila”។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាបានដាច់ស្តុកអស់បាត់ទៅហើយ។
ប្រទេសវៀតណាម នឹងចាប់ផ្តើមដំណាក់កាលដំបូង នៃការសាងសង់អាកាសយានដ្ឋានដ៏ធំបំផុតរបស់ខ្លួន នៅជិតទីក្រុងហូជីមិញ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ខណៈដែលប្រទេសនេះកំពុងព្យាយាមបង្កើនការវិនិយោគសាធារណៈដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ចំពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាល។
ក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីរោងចក្រថាមពលធ្យូងថ្ម នៅភាគកណ្តាលប្រទេសវៀតណាម ចំពេលមានការព្រួយបារម្ភជាអន្តរជាតិ អំពីផលប៉ះពាល់បរិស្ថាន។